ឱកាសការងារ

ចូលរួមជាមួយក្រុមរបស់យើងនៅ អុីស្ត មីក្រូ

នៅ អុីស្ត មីក្រូ យើងជឿជាក់ថា ភាពជោគជ័យរបស់យើងបានមកពីមហិច្ចិតា និងកិច្ចខិតខំប្រឹងប្រែងនៃក្រុមការងាររបស់យើង។ យើងប្តេជ្ញាលើកកម្ពស់វប្បធម៌នៃការរីកចម្រើន កិច្ចសហការល្អ និងនវានុវត្តន៍។ មិនថាអ្នកកំពុងចាប់ផ្តើមអាជីពរបស់អ្នក ឬចង់អភិវឌ្ឍអាជីពរបស់អ្នកក្នុងវិស័យធនាគារនោះទេ យើងផ្តល់ជូននូវឱកាសដ៏គួរឱ្យរំភើបដែលត្រូវនឹងជំនាញ និងសេចក្តីប្រាថ្នារបស់អ្នក។

មន្ត្រីជាន់ខ្ពស់ផ្នែកទូទាត់សំណង និងអត្ថប្រយោជន៍ (១ នាក់)

ពេញម៉ោង

អគារការិយាល័យកណ្តាល​, ក្រុង អរិយក្សត្រ ខេត្តកណ្តាល

(១) ទទួលខុសត្រូវក្នុងការគណនា និងបើកប្រាក់ខែប្រចាំខែជូនបុគ្គលិកទាំងអស់ ដោយធានាថាការទូទាត់ប្រាក់ខែអនុវត្តត្រឹមត្រូវ ស្របតាមគោលការណ៍ផ្ទៃក្នុង កិច្ចសន្យាការងារ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធ។

(២) គ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពព័ត៌មានបុគ្គលិក ក៏ដូចជាកំណត់ត្រាការឈប់សម្រាករបស់បុគ្គលិកទាំងអស់។

(៣) ទទួលបន្ទុកចាត់ចែងរាល់កិច្ចការងារពាក់ព័ន្ធនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) និងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស/NSSF)។

(៤) សហការជាមួយក្រុមការងារផ្នែកព័ត៌មានវិទ្យា (IT) ក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HR System) ប្រសិនបើមាន។

(៥) រៀបចំឯកសារឱ្យមានសណ្តាប់ធ្នាប់ និងរក្សាសុវត្ថិភាពរាល់ឯកសារពាក់ព័ន្ធនឹងប្រវត្តិរូបបុគ្គលិក បញ្ជីបើកប្រាក់បៀវត្សរ៍ និងកំណត់ត្រាការឈប់សម្រាក។

(៦) រក្សាការសម្ងាត់ឱ្យបានខ្ជាប់ខ្ជួនបំផុតនូវរាល់ព័ត៌មានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាពិសេសព័ត៌មានពាក់ព័ន្ធនឹងប្រាក់បៀវត្សរ៍។

(៧) បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់ ឬតាមការចាត់តាំង។

(១) មានបរិញ្ញាប័ត្រ ផ្នែកគ្រប់គ្រងអាជីវកម្ម គ្រប់គ្រងទូទៅ ឬជំនាញពាក់ព័ន្ធ។

(២) មានបទពិសោធន៍ការងារយ៉ាងតិច ២ ឆ្នាំ ពាក់ព័ន្ធនឹងផ្នែកអត្ថប្រយោជន៍ និងការកំណត់ប្រាក់បំណាច់។

(៣) មានទំនាក់ទំនងល្អ និងមានជំនាញដោះស្រាយបញ្ហា។

(៤) មានចំណេះដឹងផ្នែកកុំព្យូទ័រ និងអាចប្រើប្រាស់កម្មវិធី MS Office និង MS Outlook បានយ៉ាងស្ទាត់ជំនាញ។

(៥) មានភាពស្មោះត្រង់ ភាពបត់បែន និងការតាំងចិត្តខ្ពស់ក្នុងការងារ។

ជំនួយការផ្នែកទីផ្សារឌីជីថល (១ រូប)

ពេញម៉ោង

អគារការិយាល័យកណ្តាល​, ក្រុង អរិយក្សត្រ ខេត្តកណ្តាល

(១)គ្រប់គ្រងបណ្តាញសង្គម៖ បង្ហោះមាតិកា (content) ទៅលើ Facebook, Telegram, LinkedIn ទៅតាមកាល វិភាគដែលបានកំណត់។

(២)​ ជួយរៀបចំមាតិកា៖ សរសេរប្រកាសផ្សព្វផ្សាយ (posts)។

(៣) តាមដានប្រសិទ្ធភាព៖ ប្រមូលទិន្នន័យពីការផ្សព្វផ្សាយ ដូចជា reach, engagement។

(4)​ ជួយរៀបចំការផ្សព្វផ្សាយតាមបណ្តាញសង្គម៖ បង្កើត campaign និងតាមដានលទ្ធផល។

(៥) សហការជាមួយក្រុមផ្សេងៗ៖ ជាមួយអ្នករចនា (designers)ខាងក្រៅ, អ្នកគ្រប់គ្រង IT របស់ អ៊ីស្ត មីក្រូ។

(៦) រក្សាប្រសិទ្ធភាពនៃការផ្សព្វផ្សាយ៖ ធានាថាមាតិកាដែលបង្ហោះមានគុណភាពនិងសមរម្យនឹងគោលបំណង។

(៧) គោរពពេលវេលា៖ បំពេញភារកិច្ចតាមកាលវិភាគដែលបានកំណត់។

(៨) រក្សាភាពសម្ងាត់៖ កុំបង្ហាញព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន។

(៩) ធ្វើរបាយការណ៍៖ រៀបចំរបាយការណ៍ប្រចាំសប្តាហ៍/ខែសម្រាប់អ្នកគ្រប់គ្រង។

(១) និសិត្សឆ្នាំទី ២ ឡើង ផ្នែកព័ត៌មានវិទ្យា (អ្នកមានបរិញ្ញាប័ត្រនឹងទទួលបានអាទិភាព)។

(២) មានជំនាញភាសាអង់គ្លេស កម្រិតមូលដ្ឋាន។

(៣) មានភាពស្មោះត្រង់ មានអត្តចរិត សីលធម៌រស់នៅ និងការប្រាស្រ័យទាក់ទងល្អ។

(៤) មានភាពឧស្សាហ៍ និងមានការតំាងចិត្តខ្ពស់ក្នុងការបំណេញការងារ និងអភិវឌ្ឍសមត្ថភាព។

មន្រ្តីផ្នែកឥណទាន (៥នាក់)

ពេញម៉ោង

អគារការិយាល័យកណ្តាល​, ក្រុង អរិយក្សត្រ ខេត្តកណ្តាល

(១) ធ្វើការស្រាវជ្រាវ និងកំណត់ទីផ្សារគោលដៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន ដើម្បីលក់ផលិតផលរបស់គ្រឹះស្ថាន និងកំណត់ឱកាសអាជីវកម្មថ្មី ។

(២) អភិវឌ្ឍ និងរក្សាទំនាក់ទំនងជាមួយអតិថិជន ដើម្បីធានាបាននូវកម្រិតនៃការពេញចិត្ត និងអត្រានៃការថែរក្សារអតិថិជនខ្ពស់។

(៣) ពន្យល់អតិថិជនអំពីចរិតលក្ខណៈ លក្ខខណ្ឌ និងតម្លៃនៃផលិតផល និងសេវាកម្ម ដើម្បីធានាបានថាអតិថិជនទទួលបានព័ត៌មានគ្រប់គ្រាន់ក្នុងការសម្រេចចិត្ត។

(៤) ផ្តល់ការណែនាំ និងការគាំទ្រដល់អតិថិជនលើការស្នើសុំប្រាក់កម្ចី និងការប្រើប្រាស់សេវាផ្សេងៗរបស់គ្រឹះស្ថាន ។

(៥) ប្រមូល និងវាយតម្លៃព័ត៌មាន និងឯកសារនៃពាក្យស្នើសុំប្រាក់កម្ចី ដើម្បីបញ្ជាក់ពីភាពអាចទទួលបានឥណទានរបស់អ្នកដាក់ពាក្យស្នើសុំ។

(៦) ពិនិត្យ និងតាមដានការសងត្រឡប់របស់អតិថិជន និងដំណោះស្រាយបង្ហានានាដើម្បីបង្កើនគុណភាពផលបត្រកម្ចី។

(៧)​ ធានាបាននូវការអនុលោមតាមគោលនយោបាយ នីតិវិធី និងក្រមសីលធម៌ ក្នុងការផ្តល់ប្រាក់កម្ចីរបស់គ្រឹះស្ថាន ដើម្បីផ្តល់សេវាកម្មប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ចំពោះអតិថិជន។

(៨) សហការជាមួយផ្នែកផ្សេងៗទៀត ដើម្បីធានាការផ្តល់សេវាដោយមិនមានភាពរអាក់រអួល កិច្ចសហការល្អ និងវប្បធម៌ការល្អនៅក្នុងគ្រឹះស្ថាន។

(១) មានសញ្ញាប័ត្រទុតិយភូមិឡើង (អ្នកមានបរិញ្ញាប័ត្រនឹងទទួលបានអាទិភាព)។

(២) ​​មិនតម្រូវឱ្យមានបទពិសោធន៍។

(៣) មានភាពស្មោះត្រង់ មានអត្តចរិត សីលធម៌រស់នៅ និងការប្រាស្រ័យទាក់ទងល្អ។

(៤) មានជំនាញកុំព្យូទ័រកម្រិតមូលដ្ឋាន យ៉ាងហោចត្រូវចេះវាយអត្ថបទ។

(៥) មានភាពឧស្សាហ៍ និងមានការតំាងចិត្តខ្ពស់ក្នុងការបំណេញការងារ និងអភិវឌ្ឍសមត្ថភាព។

បុគ្គលិក ហាត់ការ ផ្នែកបម្រើសេវាកម្មអតិថិជន (ភេទស្រី ០១ រូប)

ពេញម៉ោង

អគារការិយាល័យកណ្តាល​, ក្រុង អរិយក្សត្រ ខេត្តកណ្តាល

(១) គ្រប់គ្រងគណនីបណ្តាញសង្គម (Facebook, Telegram, TikTok, Instagram, LinkedIn…) របស់ស្ថាប័ន។

(២) ​ឆ្លើយតបសារអតិថិជន តាម inbox, comment, និង reaction ដោយមានអាកប្បកិរិយាអាជីព។

(៣) ផ្សព្វផ្សាយព័ត៌មាន អំពីផលិតផល និងសេវាកម្មតាមរយៈ content, post, និង story។

(៤) តាមដានស្ថានភាពអតិថិជន និងផ្តល់ដំណោះស្រាយឲ្យបានលឿន។

(៥) ប្រមូលមតិយោបល់ និងសំណើរបស់អតិថិជន ដើម្បីផ្តល់ជូនក្រុមគ្រប់គ្រង។

(៦) តាមដាន Trend និងការផ្លាស់ប្តូរ ក្នុងសង្គមឌីជីថល ដើម្បីធ្វើឲ្យស្ថាប័នមានភាពទាន់សម័យ។

(៧) ស្វាគមន៍ និងឆ្លើយតប អតិថិជនក្នុង comment/inbox ដោយមានភាពរហ័ស និងគោរព។

(៨) បង្កើត និងចែករំលែក content (អត្ថបទ, infographic, វីដេអូខ្លី) ដើម្បីទាក់ទាញអតិថិជន។

(៩) តាមដានសកម្មភាព (like, share, comment) ដើម្បីវាយតម្លៃកម្រិតចូលរួម។

(១០) រាយការណ៍ប្រចាំថ្ងៃ/សប្តាហ៍ អំពីសំណួរ, បញ្ហា, និងការឆ្លើយតប។

(១១) សហការជាមួយផ្នែកផ្សេងៗ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវ និងទាន់ពេល។

(១) ជំនាញទំនាក់ទំនងអនឡាញល្អ (សរសេរយ៉ាងច្បាស់ និងអាជីព)។

(២) ការគ្រប់គ្រងពេលវេលា ដើម្បីឆ្លើយតបឲ្យបានលឿន។

(៣) ការយល់ដឹងអំពីបណ្តាញសង្គម និងការប្រើប្រាស់ឧបករណ៍គ្រប់គ្រង page។

(៤) សមត្ថភាពក្នុងការដោះស្រាយបញ្ហា និងការគ្រប់គ្រងអារម្មណ៍អតិថិជន។

(៥) ការងារជាក្រុម និងសហការជាមួយផ្នែកផ្សេងៗ។

(៦) កំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រ (ចាប់ពីឆ្នាំទី២) ជំនាញផ្នែកគ្រប់គ្រងអាជីវកម្ម ឬក៏ផ្នែកព័ត៌មានវិទ្យា។

(៧) ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី Customer Service, Communication Skills។

(៨) អភិវឌ្ឍជំនាញភាសា (ខ្មែរ-អង់គ្លេស) ដើម្បីបម្រើអតិថិជនជាប្រសើរឡើង។

ទាក់ទងយើងខ្ញុំ

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ Cover Letter និង CV មកកាន់
Scroll to Top