អំពីគ្រឹះស្ថាន

អំពី អុីស្ត មីក្រូ

អុីស្ត មីក្រូ ម.ក គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ដែលបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០២៣ និងទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា ក្នុងខែកក្កដា​ ឆ្នាំ២០២៣។ គ្រឹះស្ថានជឿជាក់ថាវិធីល្អបំផុតក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាបន្នហិរញ្ញវត្ថុ គឺធ្វើឱ្យលទ្ធភាពនៃការទទួលបានសេវាហិរញ្ញវត្ថុមានភាពកាន់តែសាមញ្ញ។គ្រឹះស្ថានមានគោលដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់អតិថិជន តាមរយះការផ្តល់នូវសេវាសេវាហិរញ្ញវត្ថុទូលំទូលាយ មានដូចជា កម្ចីគេហដ្ឋានដើម្បីបង្កើនតម្លៃទ្រព្យ និងផាសុខភាព កម្ចីអាជីវកម្មដើម្បីបង្កើនចំណូល និងកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនដើម្បីបំពេញតម្រូវការចាំបាច់ និងបង្កើនគុណភាពនៃរបៀបរស់នៅរបស់អតិថិជន។

គ្រឹះស្ថានទទួលបានជោគជ័យក្នុងការដាក់ឱ្យដំណើរការនូវប្រតិបត្តិការរបស់ខ្លួនក្នុងខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់ដែលមានកំហាប់ប្រជាពលរដ្ឋខ្ពស់បំផុតក្នុងប្រទេស។

កំណត់ត្រាសំខាន់ៗ

ចក្ខុវិស័យ

ក្លាយជាគ្រឹះស្ថានឈានមុខគេ ក្នុងការធ្វើឱ្យលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល ប្រកប ដោយគុណភាព សុចរិតភាព និងឧត្តមភាពនៃសេវាកម្ម។

បេសកកម្ម

ផ្តល់លទ្ធភាពជូនម្ចាស់អាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ កសិករ គ្រួសារ និងសហគ្រាសខ្នាតតូច តាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញកំណើនបរិយាបន្ន និងលើក កម្ពស់កម្រិតជីវភាព។

គុណតម្លៃ

Scroll to Top