ក្រុមអ្នកគ្រប់គ្រង

ជួបជាមួយអ្នកគ្រប់គ្រងរបស់យើងខ្ញុំ

ប្រធាននាយកប្រតិបត្តិ

លោក ស៊ង់ សុផលរិទ្ធី

ជាប្រធាននាយកប្រតិបត្តិរបស់គ្រឹះស្ថានអ៊ីស្ត មីក្រូ ម.ក តាំងពីពេលដែលគ្រឹះស្ថានត្រូវបានបង្កើតឡើង។ កាលពីឆ្នាំ២០០៦ លោកចាប់ផ្តើមអាជីពជាមួយធនាគារស្ថាបនាក្នុងតំណែងជាបុគ្គលិកស្ម័គ្រចិត្តរយៈពេល៣ខែ មុនត្រូវបានជ្រើសរើសជាមន្ត្រីឥណទានពេញសិទ្ធិ។ បន្ទាប់មកលោកបានផ្ទេរមកការិយាល័យកណ្តាល និងកាន់តួនាទីជាច្រើនក្នុងអំឡុងឆ្នាំ ២០០៧ និងឆ្នាំ២០១៤ រួមមាន ជំនួយការ មន្ត្រី មន្រ្តីជាន់ខ្ពស់ ប្រធានផ្នែកត្រួតពិនិត្យ ប្រធានផ្នែកកម្ចីខ្នាតតូចនិងមធ្យម និងជានាយករង នៃនាយកដ្ឋានឥណទាន។

លោកត្រូវបានតែងតាំងជា នាយកប្រតិបត្តិប្រតិបត្តិការ និងជាសហស្ថាបនិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា នៅប្រទេសភូមា ដែលក្នុងរយៈពេល២ឆ្នាំដំបូងនៃប្រតិបត្តិការបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេលំដាប់លេខ២នៅទីនោះ។ ឆ្នាំ២០១៨ លោកបានផ្តល់ការប្រឹក្សាយោបល់ក្នុងគម្រោងបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វិថី នៅប្រទេសភូមាប្រកបដោយភាពជោកជ័យ។ ក្នុងឆ្នាំដដែលនោះលោកបានសម្រេចចិត្តទទួលយកតួនាទីជាអនុប្រធាននាយកប្រតិបត្តិ និងទទួលការតែងតាំងជាប្រធាននាយកប្រតិបត្តិស្តីទីនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ HAYMAN នៅប្រទេសភូមា ហើយបានដឹកនាំស្ថាប័ននេះឱ្យទទួលបានកំណើនគួឱ្យកត់សម្គាល់។ ឆ្នាំ២០២០ លោកបានបង្កើត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ STANDARDIZE និងទទួលយកតំណែងជាប្រធាននាយកប្រតិបត្តិរហូតដល់ចុងឆ្នាំ២០២១ លោកក៏បានចាកចេញពីប្រទេសភូមាដោយហេតុផលនយោបាយ និងសុវត្ថិភាពផ្ទាល់ខ្លួន។

ក្រៅអំពីការងារពេញម៉ោងដែលបានរៀបរាប់ខាងលើ លោក រិទ្ធី ធ្លាប់ជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុនមួយចំនួនដូចជា GREAT WALL GROUP, SNARKY TRADING, GENTECHS និងដាកូ ហ្វាយនែន។

ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ

អ្នកស្រី បួន ច័ន្ទសុភា

មានបទពិសោធន៍ការងាររយៈពេលជាង១៤ឆ្នាំជាមួយការងារផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដោយមានរយៈពេល១២ឆ្នាំបានបម្រើការងារក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ អ្នកស្រី បានចាប់ផ្តើមការងារដំបូង ជាគណនេយ្យករម្នាក់ដែលបម្រើការងារជូនអង្គការក្រៅរដ្ឋាភិបាលមួយ នៅក្នុងឆ្នាំ២០០៤។ បន្ទាប់មកអ្នកស្រីក៏បានចូលបម្រើការងារជូនធនាគារអេស៊ីលីដា ភីអិលស៊ី នៅឆ្នាំ២០០៧ ក្នុងតួនាទីជាគណនេយ្យករដដែល។

នៅក្នុងឆ្នាំ២០១៦ អ្នកស្រីបានចូលបម្រើការងារជូនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី នៅក្នុង តួនាទីជាប្រធានគណនេយ្យករ និងត្រូវបានតម្លើងតួនាទីជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០១៧។ អ្នកស្រី ក៏ធ្លាប់បម្រើការងារជូនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ក្នុងតួនាទីជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០១៩ និងបានចូលបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក នៅក្នុងឆ្នាំ២០២២។

ប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា

លោក ជ្រន ម៉ៅ

លោក ម៉ៅ បានចូលបម្រើការងារជាមន្ដ្រីជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យានៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ត មីក្រូ ម.ក តាំងពី ខែមិថុនា ឆ្នាំ២០២២ ហើយត្រូវបានតែងតាំងជាប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យាក្នុង ខែមករា ឆ្នាំ២០២៤។ លោកម៉ៅ បានចាប់ផ្តើមអាជីពជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ជាជំនួយការផ្នែកព័ត៌មានវិទ្យា និងជាមន្ត្រីផ្នែកព័ត៌មានវិទ្យានៅចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩។ លោកធ្លាប់បម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក. ចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ ជាមន្ត្រីផ្នែកព័ត៌មានវិទ្យា បន្ទាប់មកបានផ្លាស់ទៅបម្រើការជាមួយអង្គការមូលនិធិកុមារកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០២១ ជាមួយនឹងមុខតំណែងដដែល។

ប្រធានគ្រប់គ្រងផ្នែកហានិភ័យ និងប្រតិបត្តិតាម

លោក ខូវ ឃុនលី

លោក ឃុនលី តួនាទីគឺជា ប្រធានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ីស្ដ មីក្រូ ម.ក ចូលបម្រើការងារតាំងពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ ត្រឡប់ងាយទៅប្រវត្តិការងារ ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៩ រហូតដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១០ គាត់បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនា លីមីធីត ដោយមានតួនាទីជា មន្ត្រីឥណទាន។ ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១០ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ គាត់បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្គ្រីន សេនត្រល ម៉ាយក្រូហ្វាយនែន ខូអិលធីឌី ដោយកាន់តួនាទីជា មន្ត្រីឥណទាន បន្ទាប់ក្រោយមក គាត់ត្រូវបានដំឡើងតួនាទីឲ្យទៅកាន់ជា អនុប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល។ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ គាត់បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អូរ៉ូ ហ្វាយនែនខប ភីអិលស៊ី ដោយកាន់តួនាទីជា មន្ត្រីឥណទាន បន្ទាប់ក្រោយមក គាត់ត្រូវបានដំឡើងតួនាទីឲ្យទៅកាន់ជា មន្ត្រីផ្នែកច្បាប់។ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ គាត់បានចូលបម្រើការងារនៅធនាគារឯកទេស អេវើហ្គ្រូស៍ ខេមបូឌា ម.ក ដោយកាន់តួនាទីជា ប្រធានគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល។ ចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ គាត់បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សប្បាយក្រេឌីត ខមមើសល ភីអិលស៊ី ដោយកាន់តួនាទីជា ប្រធានមុខងារប្រតិបត្តិតាម៕

Scroll to Top