ក្រុមប្រឹក្សាភិបាល

ជួបជាមួយក្រុមប្រឹក្សាភិបាលរបស់យើងខ្ញុំ

ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា លី សេងឃាង

អ្នកឧកញ៉ា ជាអ្នកជំនួញជនជាតិខ្មែរដ៏ជោគជ័យមួយរូប ដែលមានបទពិសោធន៍ជ្រៅជ្រះក្នុងការបង្កើត និងវិនិយោគលើអាជីវកម្មនៅក្នុងវិស័យចម្រុះរួមមាន ពាណិជ្ជកម្ម អចលនទ្រព្យ សំណង់ ផលិតកម្ម បដិសណ្ឋារកិច្ច កសិកម្ម និងហិរញ្ញវត្ថុ។ ដំណើរសហគ្រិនភាពប្រកបដោយចក្ខុវិស័យរបស់អ្នកឧកញ៉ា បាននាំឱ្យមានការបង្កើតឡើងនូវអាជីវកម្មដែលលេចធ្លោជាច្រើន ដូចជា BS DEPARTMENT STORE ឆ្នាំ២០០៤ BS LAND AND HOME ឆ្នាំ២០១៥ EAST LAND AND HOME ឆ្នាំ២០១៦ EAST RESORT និង EAST MICRO ក្នុងឆ្នាំ២០២៣។ ការបង្កើតអាជីវកម្មជាច្រើនរបស់អ្នកឧកញ៉ា បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សហគមន៍ និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតនូវឱកាសការងារជាច្រើនកន្លែង ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការរស់នៅរបស់ប្រជាជនជាច្រើននាក់។ ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់អ្នកឧកញ៉ា បាន និងកំពុងបង្កើតនូវឥទ្ធិពលវិជ្ជមានយូរអង្វែងទាំងលើទិដ្ឋភាពអាជីវកម្ម និងសេដ្ឋកិច្ចជាតិ។

អភិបាល

លោកជំទាវ ចាន់ ដានី

លោកជំទាវ ជាអ្នកជំនួញស្ត្រីជនជាតិខ្មែរដ៏ជោគជ័យមួយរូប ដែលមានបទពិសោធន៍ជ្រៅជ្រះក្នុងការបង្កើត និងគ្រប់គ្រងលើអាជីវកម្មនៅក្នុងវិស័យចម្រុះរួមមាន ពាណិជ្ជកម្ម អចលនទ្រព្យ សំណង់ ផលិតកម្ម បដិសណ្ឋារកិច្ច កសិកម្ម និងហិរញ្ញវត្ថុ។ ដំណើរសហគ្រិនភាពប្រកបដោយចក្ខុវិស័យរបស់លោកជំទាវ បាននាំឱ្យមានការបង្កើតឡើងនូវអាជីវកម្មដែលលេចធ្លោជាច្រើន ដូចជា BS DEPARTMENT STORE ឆ្នាំ២០០៤ BS LAND AND HOME ឆ្នាំ២០១៥ EAST LAND AND HOME ឆ្នាំ២០១៦ EAST RESORT និង EAST MICRO ក្នុងឆ្នាំ២០២៣។ ការបង្កើតអាជីវកម្មជាច្រើនរបស់លោកជំទាវ បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍សហគមន៍ និងសេដ្ឋកិច្ចជាតិ ដោយការបង្កើតនូវឱកាសការងារជាច្រើនកន្លែង ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការរស់នៅរបស់ប្រជាជនជាច្រើននាក់។ ភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់លោកជំទាវ បាននិងកំពុងបង្កើតនូវឥទ្ធិពលវិជ្ជមានយូរអង្វែងទាំងលើទិដ្ឋភាពអាជីវកម្ម និងសេដ្ឋកិច្ចជាតិ។

អភិបាលឯករាជ្យ

លោក សុគន្ធ ព្រហ្មឫទ្ធិ

លោក ព្រហ្មឫទ្ធិ ជាអ្នកប្រឹក្សាឯករាជ្យផ្នែកហិរញ្ញវត្ថុ ដែលផ្តល់សេវាកម្មប្រឹក្សាអំពីអភិបាលកិច្ចសាជីវកម្ម យុទ្ធសាស្រ្ត គ្រប់គ្រងហិរញ្ញវត្ថុ យុទ្ធសាស្រ្តចាប់ដៃគូ និងយុទ្ធសាស្រ្តវិនិយោគ។ មុនពេលក្លាយជាអ្នកប្រឹក្សាឯករាជ្យ លោកបានបំរើការក្នុងតួនាទីជាច្រើននៅក្រុមហ៊ុនអភិវឌ្ឍចលនទ្រព្រនាំមុខមួយ រួមមាន ជាសមាជិកនៃក្រុមពិសេសរៀបចំរចនាសម្ព័ន្ធ ប្រធានស្តីទីនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍ អាជីវកម្ម។ លោក ក៏ធ្លាប់ជាសវនករនៃក្រុមហ៊ុន PricewaterhouseCoopers (Cambodia) Co., Ltd.។ ក្រៅពីអាជីពខាងលើ លោកក៏មានអាជីវកម្មផ្ទាល់ខ្លួនច្រើនប្រភេទផងដែរ។

Scroll to Top