អំពីគ្រឹះស្ថាន
អំពី អុីស្ត មីក្រូ
អុីស្ត មីក្រូ ម.ក គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្របច្បាប់ដែលបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០២៣ និងទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៣។ គ្រឹះស្ថានជឿជាក់ថាវិធីល្អបំផុតក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាបន្នហិរញ្ញវត្ថុ គឺធ្វើឱ្យលទ្ធភាពនៃការទទួលបានសេវាហិរញ្ញវត្ថុមានភាពកាន់តែសាមញ្ញ។គ្រឹះស្ថានមានគោលដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់អតិថិជន។ គ្រឹះស្ថានផ្តល់នូវសេវាសេវាហិរញ្ញវត្ថុទូលំទូលាយ មានដូចជា កម្ចីគេហដ្ឋានដើម្បីបង្កើនតម្លៃទ្រព្យ និងផាសុខភាព កម្ចីអាជីវកម្មដើម្បីបង្កើនចំណូល និងកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនដើម្បីបំពេញតម្រូវការចាំបាច់ និងបង្កើនគុណភាពនៃរបៀបរស់នៅរបស់អតិថិជន។
គ្រឹះស្ថានទទួលបានជោគជ័យក្នុងការដាក់ឱ្យដំណើរការនូវប្រតិបត្តិការរបស់ខ្លួនក្នុងខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាតំបន់ដែលមានកំហាប់ប្រជាពលរដ្ឋខ្ពស់បំផុតក្នុងប្រទេស។

កំណត់ត្រាសំខាន់ៗ
២០២២
✔ ផ្តួចផ្តើមគំនិតអាជីវកម្ម
✔ រៀបចំផែនការអាជីវកម្ម និងគម្រោងបង្កើតគ្រឹះស្ថាន
✔ ជ្រើសរើសទីតាំង និងរៀបចំអគារការិយាល័យ
✔ ជ្រើសរើសអ្នកគ្រប់គ្រងជាន់ខ្ពស់
២០២៣
✔ បង្កើត និងចុះបញ្ជីគ្រឹះស្ថាននៅក្រសួងពាណិជ្ជកម្ម
✔ ទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា
✔ បង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ
✔ អនុវត្ត និងដាក់ឱ្យដំណើរការប្រព័ន្ធធនាគារស្នូល
✔ ចូលជាសមាជិក សមាគមមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនក្រេឌីតប្យូរ៉ូ (ខេមបូឌា)
✔ ចាប់ផ្តើមប្រតិបត្តិការ
✔ ចុះអនុស្សារណៈលើកិច្ចសហការផ្តល់ឥណទាន ជាមួយក្រុមហ៊ុន អ៊ីស្ត លែន អេន ហូម
២០២៤
✔ ដាក់ឱ្យដំណើរការប្រតិបត្តិការដោយមិនប្រើសាច់ប្រាក់
✔ បង្កើនផលបត្រឥណទានដល់ខ្ទង់លានដុល្លារអាមេរិក
✔ ភ្ជាប់ប្រព័ន្ធទូទាត់ជាមួយធនាគារ ABA និងធនាគារ អេស៊ីលីដា
✔ ដាក់ឱ្យដំណើរការគេហទំព័រផ្លូវការរបស់គ្រឹះស្ថាន