ព័ត៌មាន
ឧបត្ថម្ភសម្ភារៈសម្រាប់ទ្រទ្រង់សកម្មភាពបរិស្ថានដល់សាលារៀនបឋមសិក្សា ហ៊ុន សែន ព្រែកតាកូវ
នាថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៤ គ្រឹះស្ថាន អ៊ីស្ត មីក្រូ ម.ក បានយកសម្ភារៈចំនួន ជូនទៅដល់សាលារៀនបឋមសិក្សា ហ៊ុន សែន ព្រែកតាកូវ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសម្អាតបរិស្ថាននៅតាមដងផ្លូវ និងទីសារណៈដែលសាលាតែងតែបានធ្វើជាប្រចាំ។

គោលបំណងនៃសកម្មភាពនេះគឺដើម្បីចូលរួមចំណែក និងលើកទឹកចិត្តដល់សកម្មភាពសម្អាតបរិស្ថាន ដែលនាំមកនូវ សុខមាលភាព ភាពថ្លៃថ្នូរ ជីវភាព និងជីវិតរស់នៅដ៏ស្រស់បំព្រង សម្រាប់ប្រជាពលរដ្ឋ សម្រាប់សង្គម សម្រាប់ប្រទេសជាតិ ក៏ដូចជាពិភពលោកទាំងមូល។
