ព័ត៌មាន

កម្មវិធីទទួលទានអាហារជុំគ្នា និងឧបត្ថម្ភសម្ភារៈសិក្សាដល់ក្មេងកំព្រា

នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ គ្រឹះស្ថាន អ៊ីស្ត មីក្រូ ម.ក បានរៀបចំកម្មវិធីចម្អិន និងទទួលទានអាហារជាមួយក្មេងកំព្រា ព្រមទាំងបាននាំយកសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់មួយចំនួនឧបត្ថម្ភដល់ក្មេងកំព្រា ដែលកំពុងរស់នៅក្នុងអង្គការបេះដូងតូច។

I LOve you

គោលដៅចម្បងនៃព្រឹត្តិការណ៍នេះ គឺដើម្បីផ្តល់ការគាំទ្រទាំងផ្នែកស្មារតី និងសម្ភារៈដែលពួកគាត់ត្រូវការជាចាំបាច់ក្នុងការសិក្សា និងការរស់នៅប្រចាំថ្ងៃ។ ក្រុមការងារនៃគ្រឹះស្ថាន អ៊ីស្ត មីក្រូ ពិតជាមានសោមន្ស ដែលបានជួបសំណះសំណាលផ្ទាល់ ផ្តល់នូវភាពស្និទ្ធស្នាល ទទួលទានអាហារជុំគ្នា និងចែករំលែកសេចក្តីស្រលាញ់ ព្រមទាំងបានឃើញនូវស្នាមញញឹមរបស់ប្អូនៗ។

Scroll to Top